Social Icons

Monday, January 9, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

នួន ជា ថា យួន បាន​ប្រើ​ឥទ្ធិពល​មក​លើ​​បក្ស​កុម្មុយនិស្ត​កម្ពុជា

 អង្គារ 10 មករា 2012 11:09 AM | |  

ដូច​មុន​ៗ​ដែរ នៅ​ក្នុង​សវនាការ ព្រឹក​ថ្ងៃ​ទី​១០​មករា​នេះ អតីត​បង​អំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម នៅតែបាន​ព្យាយាម ភ្ជាប់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ របស់ខ្លួន ថា​ស្តិត​នៅ​ក្រុម​ឥទ្ធិពល​របស់​យួន ។

នួន ជា អតីត បង ធំ ទី ២ នៃ របប ខ្មែរ ក្រហម
ដោយ​បាន​ស្នើ​សុំ​អនុញ្ញាតិ​មុន​ចំ​ពោះ​ការ​បង្ហាញ​ខ្លួន​​រយៈពេល​ត្រឹម​​​មួយ​​ព្រឹក​​នេះ នួន ជា ​ដែល​ពាក់​អាវងារ​​ធំ បាន​លើក​ឡើង​​ដោយ​គ្មាន​តក់​ស្លុត​​ពី​ក្នុង​រង្វង់​ក្រចក​សេះ អំពីការ​កកើត​​ចលនា​​​តស៊ូ​​របស់​​ខ្មែរ​ក្រហម និងការប្រើប្រាស់​មនោគមវិជ្ជារបស់បក្សកុម្មុនិស្តយួន មកលើ​បក្ស​ កុម្មុយនីស្ត​​កម្ពុជា ។
តប​ទៅ​នឹង​ការ​សាក​សួរ របស់​ចៅ​ក្រម​ជំនុំជម្រះ នួន ជា អតីត​ប្រធាន​សភា​ប្រជាជន​នៃ​របប​ខ្មែរ​ក្រហម ​និង​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​​ថ្លែង​​ថា ការ​កសាង​បក្ស​ និង​ការប្រជុំ​រវាង​មន្ត្រីជាន់​ខ្ពស់​របស់​​​បក្ស ពេល​ខ្លះ​បាន​​ធ្វើ​ឡើង​ជាមួយ​​​បក្ស​​កុម្មុយ​នីស្ត​វៀត​​ណាម​ ប៉ុន្តែ​​ វៀត​​ណាម​​​​នៅ​​តែ​​ប្រើ​​ល្បិច និង​​ឥទ្ធិ​​ពល​​មក​​លើ​បក្សកុម្មុនិស្តកម្ពុជា ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។