Social Icons

Wednesday, January 11, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប៉ូលិស​ចាប់​ខ្លួន​អ្នក​​​បុរី​កីឡា ៣០​នាក់

 

2012-01-11
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ភូមិ​បុរី​កីឡា បាន​អះអាង​នៅ​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១២ ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​​មក​ពី​តំបន់​បុរី​កីឡា​ចំនួន ៣០​នាក់ ក្នុង​នោះ​មាន​ក្មេង​ចំនួន ៧​នាក់​ផង។
RFA/Mom Sophon
ក្រុម​ប៉ូលិស និង​អ្នក​ភូមិ​នៅ​បុរី​កីឡា ប្រទាញប្រទង់​គ្នា​នៅ​ខណៈ​ដែល​ពួក​គេ​ឈរ​តវ៉ា នៅ​ក្បែរ​​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២។
ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៤​រសៀល ខណៈ​ដែល​ពួក​គេ​កំពុង​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​សំណង​ចំពោះ​ការ​រុះរើ​ផ្ទះ​សម្បែង​របស់​គាត់។
ប៉ូលិស​បាន​ចាប់​អ្នក​ភូមិ​ទាំង​នោះ​ដាក់​ឡាន​បញ្ជូន​ទៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ​ជាយ​រាជធានី​ភ្នំពេញ។
ស្ត្រី​ឈ្មោះ ខៀវ ឡៃ អាយុ ៣៨​ឆ្នាំ និង​អ្នក​ភូមិ​នៅ​បុរី​កីឡា​ខ្លះ​ទៀត បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ពី​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ថា ពួកគាត់​កំពុង​តែ​ព្រួយ​បារម្ភ​មិន​ដឹង​ថា នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ទី​ណា​ទៀត​ទេ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ញឹម ផល្លា ដែល​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​សង្គមកិច្ច​នោះ​ដែរ អះអាង​ថា គាត់​បាន​បាត់​កូន​ប្រុស ២​នាក់ ដែល​ម្នាក់​មាន​អាយុ ១០​ឆ្នាំ និង​ម្នាក់​ទៀត អាយុ ១២​ឆ្នាំ នៅ​ពេល​ដែល​ប៉ូលិស​ចាប់​ខ្លួន។
ទាក់ទិន​នឹង​បញ្ហា​នេះ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ជា​មណ្ឌល​សម្រាប់​ដាក់​អ្នក​សុំ​ទាន ឬ​ក្មេង​អនាថា​ទេ តែ​ពេល​នេះ អ្នក​បុរី​កីឡា​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​នៅ​ទី​នោះ​ដែរ។
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិន រួម​នឹង​កង​កម្លាំង​អាជ្ញាធរ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​របស់​អ្នក​បុរី​កីឡា ជាង ២០០​ខ្នង។ ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​ឯ​ទួល​សំបូរ ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ទៅ​នៅ​ឯ​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ រី​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​សុខ​ចិត្ត​ទៅ​រស់​នៅ​តំបន់​ទាំង​នោះ​ទេ ដោយ​នៅ​បន្ត​តវ៉ា​ទាមទារ​យុត្តិធម៌ និង​សំណង​ចំពោះ​ការ​បណ្ដេញ​ចេញ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។