Social Icons

Thursday, December 1, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត ប្រឈម​ការសួរ​ចម្លើយ

ថៃ្ងទី ០១ ធ្នូរ ឆ្នាំ ២០១១
ដោយ កាសែតក្នុងស្រុកខែ្មរ
កាលពីថៃ្ងទី ៣០ ខែ វិច្ឆាការ កន្លងទៅនេះ ប៉ូលីសថៃ​ ឲ្យដឹងថា គេបាន​កោះអញ្ជើញ​អតីតនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ដើម្បី​សាកសួរ​ចម្លើយ​ពីការស្លាប់ ក្នុងសកម្មភាព​បង្ក្រាបបាតុករនៅបាងកក កាលពីឆ្នាំមុន។
គេក៏​បានកោះអញ្ជើញ​លោក ស៊ូថេប អតីតឧបនាយករដ្ឋមន្រ្តីរបស់លោក​ អាប់ភីស៊ីត។ នេះជាលើកដំបូង​ ដែលលោក អាប់ភីស៊ីត​ ត្រូវបានកោះអញ្ជើញ​ ដើម្បីសាកសួរ​ចម្លើយ​អំពី​របៀប​ដែលរដ្ឋាភិបាល​របស់លោក​​បានធ្វើ​ ដើម្បី​ដោះស្រាយ​បាតុកម្ម​ពីឆ្នាំទៅមិញ គ្រាដែលប៉ូលីស​បានបាញ់គ្រាប់ពិត ទៅលើ​តំបន់ដែល​ហ្វូងបាតុករ​ក្រាញននាលនៅទីនោះ។
អតីតនាយករដ្ឋមន្រ្តី ស៊ូថេប ដែលពេលនោះ ទទួលបន្ទុក​សន្តិសុខ​ជាតិ ហើយក៏​ជាអ្នកទទួលផ្ទាល់ការតាមដានសន្តិសុខ​​ពេញមួយយុទ្ធនាការបង្ក្រាប​ និង​ក៏ជាបុក្គល​ដែលត្រូវ​ក្រុម “អាវក្រហម” ស្អប់ខ្ពើម​បំផុត។
ឧត្តសេនីយ៍ទោ Vinai Thongsong នៃស្នងការ​បង្ក្រាបឧក្រិដ្ឋកម្ម​ថៃ ពោលថាៈ ពួកអ្នកស៊ើបអង្កេត​យើងខ្ញុំ​ បានទាក់ទង​ជាមួយ​លោក​ អាប់ភីស៊ីត និងលោក ស៊ូថេប ដើម្បីសាកសួរ​​ពួកគេ ក្នុងឋានៈជាសាក្សី។ វាជាផ្នែកមួយ​​ក្នុងការ​ស៊ើបអង្កេត​​អំពី​ការស្លាប់​របស់​មនុស្ស ១៣នាក់ កាលពីបាតុកម្មឆ្នាំកន្លងមក។ ដំបូង​ យើងខ្ញុំ​កំណាត់ពេល​ចូល​ខ្លួនគឺ ថ្ងៃទី២១ ធ្នូ តែ​ឥឡូវ​ពេល​វេលា​សាក​សួរ​ នឹង​អា​ស្រ័យ​ទៅ​លើកា​រ​ដែល​ពួកគេបានត្រៀមខ្លួនរួចហើយ ឬនៅ។
មានមនុស្ស​តិចបំផុត​ ៩០ នាក់ ដែលភាគច្រើន ជារាស្រ្ត​សាមញ្ញបានស្លាប់ និង​មនុស្ស​ជាង ១៩០០ នាក់ រងរបួស ក្នុងរយៈពេល ២ខែ ដែលថៃស្តិតក្នុងរលកហឹង្សា។ ដំណាក់កាល​ដ៏ខ្មៅងងិតនេះ ចាប់ផ្តើម​ពីមនុស្សប្រមាណ​ ១០០.០០០ នាក់ របស់ក្រមអាវក្រហម បានប្រមូលផ្តុំគ្នា ដើម្បី​អំពាវនាវ​ឲ្យមាន​ការបោះឆ្នោត។
អង្គភាពស៊ើបអង្កេត​ពិសេសរបស់ក្រសួង​យុត្តិធម៌ថៃ (DSI) កាលពីខែ កញ្ញា លើកឡើងថាៈ កងទ័ពរដ្ឋាភិបាល​ មានទាក់ទិនដល់ការស្លាប់​របស់​អ្នកថតរូប​ជនជាតិជប៉ុនម្នាក់ រួម​ជាមួយ​រាស្រ្តសាមញ្ញ ១២នាក់ ហើយ​​បាន​​បញ្ជូន​​ឯក​​សារ​​ត្រ​លប់​ឲ្យ​ទៅ​ប៉ូលីស បន្តការស៊ើបអង្កេត។ ក្រៅពីនោះ DSI ក៏កំពុងស៊ើបអង្កេត មូលហេតុពិតប្រាកដ​ ចំពោះមនុស្ស ៩០នាក់ ដែលបានស្លាប់។
មុននេះ ប៉ូលីសលើកឡើង​ថា ទាហានថៃ មិនពាក់ព័ន្ធ និងការស្លាប់របស់អ្នកថតរូប Hiroyuki Muramoto របស់ក្រុមហ៊ុន​ Reutures គ្រាដែលគាត់កំពុង​ផ្តិតយករូបភាព​ក្នុងការ​ប៉ះទង្គិច​រវាង​កងទ័ព​ និង​ហ្វូងបាតុករ ក៏ដូចជា​អ្នកថតរូប​សេរីម្នាក់ ជនជាតិអ៊ីតាលីឈ្មោះ Fabio Plenghi។
ព័ត៌មានថ្មីបំផុត ដែលឧបនាយករដ្ឋមន្រ្តីថៃ Chalerm Yubamrung ប្រកាសប្រាប់​ឯកអគ្គរាជទូត​ជប៉ុន​នៅថៃ កាលពីម្សិលមិញ​ ឲ្យដឹងថា អ្នកស៊ើបអង្កេតថៃ មានភស្តុតាងគ្រប់គ្រាន់​ច្បាស់លាស់ ដើម្បីអះអាង​ការស្លាប់​របស់​អ្នក​ថត​រូប​សញ្ជាតិ​ជប៉ុន​នោះ គឺផ្តើមចេញពី​សកម្មភាព​របស់​ទាហានថៃ។ អង្គភាព​ស៊ើបអង្កេត​បានរកឃើញ​ទាំង​សាក្សី​ និងភស្តុតាង​កោសល្យវិច័យ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។