Social Icons

Friday, December 23, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សម រង្ស៊ី រំពឹង​ថា នឹង​បាន​វិល​ចូល​ស្រុក​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣


       
មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ របស់​កម្ពុជា​បាន​ថ្លែង​ដោយ​ជំនឿ​មុត​មាំ​ថា​ខ្លួន​នឹង​បាន​វិល​ចូល​ប្រទេស​ វិញ​ នា​រយៈ​ពេល​ខ្លី​ៗ​មុន​ការ​បោះ​ឆ្នោត​ជាតិ​​ ឆ្នាំ ២០១៣​ខាង​មុខ ​ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ស្វែង​រក​សម្លេង​ឆ្នោត ។
លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំង ដែល កំពុង រស់ នៅ និរទេស
លោក សម រង្ស៊ី បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៏​មួយ​ជា​មួយVOD កាល​ពី​ថ្ងៃ​ព្រហស្បតិ៏​ថ្មី​ៗ​នេះ​ថា ” ខ្ញុំ សម រង្ស៊ី សូម​ប្រកាស​ថា ​ខ្ញុំ​នឹង​វិល​​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញ​ គឺ មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ  ..បោះ​ឆ្នោត​រដ្ឋសភា ឆ្នាំ ២០១៣..”។
សេចក្ដី​ថ្លែង​បែប​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​មាន​ការ​ច្រាន​​ចោល​ដោយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​ហ៊ុន សែន ថា បញ្ហា​របស់ លោក សម   ង្ស៊ី ​មិន​មែន​ជា​រឿង​នយោបាយ​ ហើយ​ថា ជា​រឿង​របស់​តុលាការ​នោះ ។
លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​ លោក បាន​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា-យួន ដែល​បាន​បោះ​ចូល​មក​ក្នុង​ដី​ស្រែ របស់​កសិករ​​ខ្មែរ​ក្នុង​ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង  កាល​ពី​​អំឡុង​ខែ​តុលា​ឆ្នាំ​ដដែល​នោះ ។ ជុំវិញ​សំណុំ​រឿង​នេះ តុលាការ​ប្រទេស​កម្ពុជា ​បាន​​កាត់​ទោស​ឲ្យ​លោក ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ ។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ បាន​ចាត់​ទុក​ថា បញ្ហា​របស់​លោ សម រង្ស៊ី គឺ​ជា​រឿង​នយោបាយ ហើយ ម្ដង​ហើយ​ម្ដង​ទៀង ​បាន​​ជម្រុញ​​ឲ្យ​មាន​កិច្ច​សម្របសម្រួល​ខាង​នយោបាយ ប្រយោជន៍​ដើម្បី​​ឲ្យ​​មេដឹកនាំ​បក្ស​ប្រឆាំង​​រូប​នេះ មាន​​លទ្ធភាព​​វិល​ចូល​ស្រុក ​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​វិញ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។