- Sunday, 04 December 2011 14:35
- ប៊ុត រស្មីគង្គា
លោក កោ វណ្ឌី មានប្រសាសន៍ប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃអាទិត្យនេះថា៖ «ខ្ញុំបានចេញដីកាចាប់ខ្លួនមួយកាលពីថ្ងៃទី០២ ខែធ្នូកន្លងមកនេះ ដើម្បីចាប់ខ្លួនលោក ងួន សឿ។ គេត្រូវបានតុលាការចោទប្រកាន់ពីបទចាប់ជំរិត និងឃុំខ្លួនមនុស្សខុសច្បាប់»។
លោក ស៊ី សម្បត្តិ ប្រធានការិយាល័យស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ បានថ្លែងនៅថ្ងៃនេះផងដែរថា លោកមិនទាន់បានទទួលដីកាពីតុលាការដើម្បីចាប់ខ្លួនលោក ងួន សឿ នៅឡើយទេ។
លោក សម្បត្តិ មានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានគេប្រាប់ថា តុលាការបានចេញដីកាចាប់ខ្លួនលោក ងួន សឿ រួចហើយ ប៉ុន្តែ រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលដីកានោះនៅឡើយទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានដីកានោះនៅថ្ងៃចន្ទស្អែកនេះ»។



0 comments:
Post a Comment