ដោយបានធ្វើជាអ្នកបើកមុខ ក្នុងពិធីបើកការដ្ឋានសម្រាប់គម្រោងកែលម្អផ្លូវជនបទ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ សម្រាប់ខេត្តចំនួន៧ ដែលនឹងត្រូវចំណាយទឹកប្រាក់៦៨,៦៦លានដុល្លារសហរដ្ឋអាមេរិក នោះ ពីស្រុកបាកាន ខេត្ត ពោធិសាត់ ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ថា ” ឆ្កួត ” ។ដោយបានលើកឡើងដូច្នេះថា ” បើឆ្កួតហើយ យើងកុំមាត់ជាមួយអ្នកឆ្កួត បើមាត់ ប្រយ័ត្នគេថា យើង ឆ្កួតដែរ..” ។
គួរបញ្ជាក់ថា ជាញយដងអង្គការសង្គមស៊ីវិល និង គណបក្សប្រឆាំង បានធ្វើការរិះគន់ ទៅលើការចំណាយនានារបស់រដ្ឋាភិបាលថា ពុំមានតម្លាភាព ហើយបានប្រើប្រាស់រូបភាពនៃការអភិវឌ្ឍន៍ដើម្បីបិទបាំងអំពើពុក រលួយ មិនបានបម្រើឲ្យផលប្រយោជន៏សាធារណៈជនខ្មែរពិតប្រាកដ។ហើយកាលពី ខែវិច្ឆិការកន្លងទៅថ្មីៗ ដោយសារតែបញ្ហានេះតំណាងរាស្រ្តគណបក្សប្រឆាំង២៦រូបបានធ្វើពិការ មិនចូលរួមប្រជុំសភា ដើម្បីអនុម័ត លើសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិសម្រាប់ឆ្នាំ២០១២ ដែលក៏នឹងបើកផ្លូវឲ្យកម្ពុជាបង្កើនបំណុលបរទេសជាង១ពាន់លាន ដុល្លារទៀត៕
210 Views 



0 comments:
Post a Comment