Social Icons

Tuesday, November 29, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ដោះលែង​អ្នកភូមិ​បឹងកក់ ៤ នាក់ តែ​ចោទ​ប្រកាន់​ពី​បទ​ជេរប្រមាថ និង​រារាំង​អាជ្ញាធរ

តុលាការ​ដោះលែង​អ្នកភូមិ​បឹងកក់ ៤ នាក់ តែ​ចោទ​ប្រកាន់​ពី​បទ​ជេរប្រមាថ និង​រារាំង​អាជ្ញាធរ














ដោយ  វរមានជ័យ

ក្រោយ​ពី​ចៅក្រម​សាកសួរ​ជាច្រើន​ម៉ោង ស្ត្រី​អ្នកភូមិ​បឹងកក់ ៤ នាក់ ត្រូវបាន​ដោះលែង កាលពី​រសៀល ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១១​។ ក៏​ប៉ុន្តែ​តុលាការ បាន​ចោទប្រកាន់​ស្ត្រី​អ្នក​តវ៉ា ដោយសារ​ជម្លោះ​ដី នៅ​បឹង​កក់​ទាំង ៤​នាក់ ពី​បទ​ជេរប្រមាថ និង​រារាំង​ប្រឆាំង​អាជ្ញាធរ​។ ជា​បទ​ចោទប្រកាន់ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារ​ពី ១ ថ្ងៃ ដល់ ៣ ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០០ រៀល ដល់ ៥ សែន​រៀល​។​

ទី​បំផុត​ទៅ ចៅក្រម​តុលាការក្រុង​ភ្នំពេញ បានសម្រេច​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ ៤ នាក់ ឲ្យនៅ​ក្រៅ​ឃុំ តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ជាការសម្រេច ដែល​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការសាកសួរ​ជាច្រើន​ម៉ោង នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​នេះ។ ចៅក្រម​ក៏បាន​ចោទ​ប្រកាន់​​ស្ត្រី​អ្នក​តវ៉ា​ទាំង ៤ នាក់ ពី​បទ​ជេរប្រមាថ​មន្ត្រី​សាធារណៈ តាម​មាត្រា ៥០២ និង​បទ​រារាំង​ប្រឆាំង​ការអនុវត្ត​របស់​អាជ្ញា​ធរ តាម​មាត្រា ៥០៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។
មាត្រា ៥០២ នៃ​ច្បាប់ព្រហ្មទណ្ឌ កំណត់​ពី​បទ​ប្រមាថ​លើ​មន្ត្រី​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ថ្ងៃ ទៅ ៦ ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី ១០០០ រៀល ទៅ ១០០.០០០ រៀល​។ ចំណែក​មាត្រា ៥០៦ នៃ​ច្បាប់ព្រហ្មទណ្ឌ បាន​កំណត់​ពី​បទ​ប្រឆាំង​នឹង​ការអនុវត្ត​ការងារ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី ១ ខែ ទៅ ៣ ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០ រៀល ទៅ ៥០០.០០០ រៀល។​

ស្ត្រី​អ្នកភូមិ​បឹងកក់ ៤ នាក់​នោះ ត្រូវ​ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា ឆ្នាំ​២០១១​។ អ្នក​ទាំង​៤​នោះ រួមមាន​៖ អ្នកស្រី ទេព វ​ន្នី អ្នកស្រី បូ ឆវី អ្នកស្រី ហេង មុំ និង​អ្នកស្រី គង់ ចន្ថា​។
​តាម​របាយការណ៍​របស់​ប៉ូលិស ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង ៤ នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ក​ភាពអនាធិបតេយ្យ បទ​ជេរប្រមាថ និង​ប្រើ​អំពើហិង្សា​លើ​សមត្ថកិច្ច ក្នុង​ព្រឹតិ្តការណ៍​តវ៉ា កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា ឆ្នាំ​២០១១​។​
​ក្នុងពេល​តុលាការ​សាកសួរ​ស្ត្រី​អ្នក​បឹងកក់​ទាំង ៤ នាក់ កាលពី​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា ឆ្នាំ​២០១១ ក្រុម​អ្នក​បឹងកក់​ជាង ៥០ នាក់ ក៏​បាន​ប្រមូលផ្តុំ លុតជង្គង់ ស្រែក​ទ្រហោ​យំ លាន់​ឮ​ទ្រហឹងអឺងកង នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រុម​អ្នក​ភូមិ​បឹងកក់​ទាំងនោះ បាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ស្ត្រី​ទាំង​៤​នាក់​

លោក អំ សំអាត ប្រធាន​ក្រុម​បច្ចេកទេសផ្នែក​ឃ្លាំមើល របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ ដែល​បាន​តាមដាន​ករណី​អ្នក​ភូមិ​បឹងកក់ បាន​លើកឡើង​ថា ការបង្ក្រាប និង​ចាប់ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់ បញ្ជូនទៅ​តុលាការ​ពេលនេះ មិនមែន​ជា​ការបញ្ចប់​នូវ​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បឹងកក់​នោះទេ​។ ផ្ទុយទៅវិញ​ទង្វើ​របស់​អាជ្ញាធរ​ភ្នំពេញ ជា​ការរំលោភ​សិទ្ធិមនុស្ស និង​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា ដែល​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។