Social Icons

Monday, November 28, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បី​នាក់​ស្លាប់ ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​​ក្រោយ​ផឹក​ស្រា​បី​ថ្ងៃ​ជាប់​គ្នា


 មនុស្ស ​ ៣​នាក់​បាន​ស្លាប់ និង​ម្នាក់ បាន​​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បណ្ដាល​មក​ពី​ការ​ផឹក​ស្រា ៣​ថ្ងៃ​ជាប់​គ្នា​ដោយ​ពុំ​មាន​ហូប​ចុក​ចំណី ប៉ុន្តែ អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ផលិត​ស្រា​នៅ​ក្នុង​​ភូមិ​មួយ​រយៈ ដើម្បី​ស្រាវ​ជ្រាវ​ហេតុ​ផល​ពិត​ប្រាកដ​ថា តើ​​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​ពុល​ស្រា ឬ​ក៏​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​ក្រុម​មន្ត្រី​នៅ​ថ្ងៃ​អាទិត្យ​នេះ។
លោក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា គេ​ពិបាក​វាយ​តម្លៃ​ណាស់​ថា តើ​អ្នក​ភូមិ​ទាំង​នោះ​ស្លាប់​ដោយសារ​ពុល​ស្រា ឬ​ដោយសារ​តែ​ពួកគេ​ផឹក​ស្រា​រយៈ​ពេល ៣​ថ្ងៃ​ជាប់​គ្នា​ដោយ​គ្មាន​ហូប​អាហារ​អី​សោះ។
លោក ​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​៖ «ពួកគេ​ផឹក​ស្រា​ស​ដោយ​គ្មាន​ហូប​អាហារ​អស់​រយៈ​ពេល ៣​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ពីព្រោះ​តែ​ពួកគេ​ពុំ​មាន​ការងារ​ធ្វើ ដូច្នេះ ជា​បឋម​ យើង​គិត​ថា ពួកគេ​ឈឺ​ដែល​បណ្ដាល​ឲ្យ​ពួកគេ​ស្លាប់»។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។