Social Icons

Monday, November 28, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​ភូមិ​បឹងកក់​៣នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន

ច័ន្ទ 28 វិច្ឆិការ 2011
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ យ៉ាង​ហោច​ណាស់​អ្នក​ភូមិ​បឹងកក់​ចំនួន​៣នាក់ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ក្រុង ក្រោយ​ពី​ពួក​គាត់​ប្រមាណ​២០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលាក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្យល់​ពី​ការ​វាស់វែង និង​កំណត់​ទីតាំង​ព្រំ​ប្រទល់​ដី​ទំហំ​១២,៤៤​ហិកតា​ឲ្យ​បាន​ច្បាស់​លាស់។
អ្នក​ភូមិ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នោះ ត្រូវ​គេ​ឲ្យ​ដឹង​ថា មាន អ្នកស្រី ទេព វន្នី, អ្នកស្រី បូវ ឆវី និង​អ្នកស្រី ហេង មុំ។ ហើយ​ជាមួយ​គ្នា​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ភូមិ​៤នាក់​ផ្សេង​ទៀត​បាន​ដួល​សន្លប់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​អាជ្ញាធរ ហើយ​ក្នុង​នោះ​អ្នក​ភូមិ​ម្នាក់​បាន​ព្យាយាម​អា.ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​តែ​រង​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ។
បញ្ហា​នៅ​តំបន់​បឹងកក់​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៧​បាន​ប្រគល់​ដី​តំបន់​នេះ​ទំហំ​១៣៣​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ធ្វើ​ការ​អភិវឌ្ឍន៍​រយៈ​ពេល​៩៩ឆ្នាំ។ ដែល​គម្រោង​អភិវឌ្ឍន៍​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៤ពាន់​គ្រួសារ​ត្រូវ​រុះរើ​ផ្ទះ​សម្បែង។ បច្ចុប្បន្ន​នៅ​សល់​ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​១ពាន់​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​ព្យាយាម​ធ្វើ​ការ​តវ៉ា ទោះ​ជា​ត្រូវ​រង​ការ​បង្រ្កាប​ពី​សំណាក់​អាជ្ញាធរ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។ ទី​បំផុត​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន បាន​សម្រេច​ចេញ​អនុក្រឹត្យ​មួយ ដោយ​កាត់​ដី​ទំហំ​២២,៤៤​ហិកតា​ចេញ​ពី​ផ្ទៃ​ដី​គម្រោង​អភិវឌ្ឍន៍ សម្រាប់​អ្នក​ភូមិ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ផ្ទះ​របស់​អ្នក​ភូមិ​នៅ​តែ​ត្រូវ​គេ​បំផ្លាញ និង​បណ្តេញ​ចេញ ព្រោះ​តែ​ភាព​មិន​ច្បាស់​លាស់​នៃ​ផ្ទៃ​ដី​ដែល​ត្រូវ​ផ្តល់​ឲ្យ​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។