Social Icons

Wednesday, November 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អតីត​អ្នក​ការ​ទូត​បន្ទោស​លោក​ហ៊ុន សែន​ចំពោះ​ការ​សម្លាប់​ចំណាប់​ខ្មាំង

ថៃ្ងទី ០៩ វិច្ឆាការ ឆ្នាំ២០១១
ដោយ មុំសុគន្ធា
ភ្នំ​ពេញៈ អតីត​អ្នក​ការ​ទូត​អូស្រ្តាលី បាន​ចោទ​ប្រកាន់​ស្ថាន​ភាព​គ្រោះ​ថ្នាក់​រវាង​សហ​នាយក​រដ្ឋ​មន្រ្តី​ របស់​ប្រទេស​កម្ពុជា​ និង​ភាព​អសកម្ម​ពី​រដ្ឋាភិបាល​ទៅ​លើ​ទេសចរណ៍​សម្ពាយ​បី​នាក់​ ដែល​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង ដោយ​ខែ្មរ​ក្រហម​ កាល​ពី​ឆ្នាំ​ ១៩៩៤ ថា​ បាន​បណ្តាល​ឲ្យ​ពួក​គេ​ស្លាប់​។
លោក David Wilson លោក Mark Slater ជន​ជាតិ​អូស្ត្រាលី និង​លោក​ Jean-Michel Braquet ជន​ជាតិ​បារាំង​ ត្រូវ​បាន​សម្លាប់​ ដោយ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ១៩៩៤ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ ក្នុង​អំឡុង​ការ​វាយ​ឆ្មក់​មួយ ​លើ​រថភ្លើង​មួយ​ខ្សែ​ ពី​ភ្នំ​ពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ខែ​កក្កដា ​ដែល​បាន​បណ្តាល​ឲ្យ​ជន​ជាតិ​ខ្មែរ ​១៣ ​នាក់​ស្លាប់​។
មុន​ពេល​អ្នក​ទាំង​នោះ ត្រូវ​គេ​សម្លាប់​ ទាហាន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ដឹក​នាំ​ការ​វាយ​ប្រហារ​មួយ ​លើ​តំបន់​ភ្នំ​ វល្លិ ​ដែល​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម​ ជាទី​ដែល​ពួក​គេ ត្រូវ​បាន​គេ​ចាប់​ជា​ចំណាប់​ខ្មាំង​។

លោក Alastair Gaisford ដែល​ជា​មន្រ្តី​កុង​ស៊ុល​ នៅ​ស្ថាន​ទូត​អូស្ត្រាលី​ នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​១៩៩៤ បាន​ចោទ​ប្រកាន់​ថា នាយក​រដ្ឋ​មន្រ្តី​ទី២ លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ខូច​កិច្ច​ចរចា​ប្រាក់​លោះ​មួយ​ ដើម្បី​បំផ្លាញ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី ១ ដែល​ជា​គូ​ប្រជែង ដែល​បាន​ចរចា ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​នេះ​។
ក្នុង​ឯក​សារ​មួយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១១ ​ដែល​គេ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​អូស្រ្តាលី ដែល​ស៊ើប​អង្កេត ​ការ​ឆ្លើយ​តប ​របស់​ប្រទេស​នេះ ​ទៅ​នឹង​ស្ថាន​ភាព​ចាប់​ចំណាប់​ខ្មាំង​ លោក Gaisford បាន​ថ្លែង​ថា លោក ហ៊ុន សែន​បាន​ធ្វើ​ការ​វាយ​ប្រហារ ដោយ​ចេតនា​ភ្លាម​ៗ ​មុន​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​គេ​សម្រេច​ និង​មិន​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​របស់​ជន​រង​គ្រោះ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​តាម​ពិត មាន​ខ្យល់​អុកស៊ីសែន​គ្រប់​គ្រាន់​»​។
ឯក​សារ​របស់​លោក Gaisford  បាន​សរសេរ​ថា ​ កិច្ច​ព្រមព្រៀង​ដោះ​លែង​នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​សុក្រ (​ទី​ ១៩ ខែ​សីហា ឆ្នាំ​១៩៩៤​) ជា​ «កាដូ​»​ សម្រាប់​ខួប​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គម្ចាស់​នរោត្តម រណ​ឫទ្ធិ ដែល ​កាល​នោះ​ជា​នាយក​រដ្ឋ​មន្រ្តី​ទី ១​។
ឯក​សារ​បន្ត​ថា​«ច្បាស់​ណាស់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក ហ៊ុន សែន មិន​ចង់​ឃើញ​មាន​លទ្ធ​​ផល​វិជ្ជមាន​ទេ ដូច្នេះ ​បានធ្វើ​អន្តរគមន៍​ខាង​យោធា​មួយ​ថ្ងៃ​ មុន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ ដែល​ផ្ទុយ​ទាំង​ស្រុង​ ទៅ​នឹង​ការ​ធានា ពី​រដ្ឋា​ភិបាល​របស់​លោក​ «​ថា​មិន​ចាត់​វិធាន​ការ​ប្រដាប់​អាវុធ​ណា​មួយ​​ប្រសិន​បើ​គ្មាន​ការ ពិភាក្សា និង​ការ​យល់​ព្រម​ជា​មុន​ទៅ​លើ​ចំណាប់​ខ្មាំង​ទេ​នោះ​»​។
លោក Gaisford ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​ថា ​ដូច​ផ្នែក​ខ្លះ​ នៃ​កិច្ច​ព្រម​ព្រៀង​ រដ្ឋាភិបាល​អូស្ត្រាលី ​បាន​ចរចា​ប្រាក់​លោះ​ ១៥០​ លាន​ដុល្លារ​អាមេរិក ​ដែល​គេ​ទូទាត់​បន្លំ​តាម​រយៈ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​​បោះ​បង់​ចោល​គោល​នយោបាយ​«​មិន​មាន​ការ​ចរចា​មិន​មាន​ប្រាក់​លោះ ដែល​ជា​ការ​ភូត​កុហក​ទាំង​ស្រុង​»​។
លោក ឯក ថា អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាក់​លាក់​ណា​មួយ លើ​ការ​ចោទ​ប្រកាន់ ​របស់​លោក Gaisford ទេ ប៉ុន្តែ​គ្រាន់​តែ​បាន​និយាយ​ថា គេ​បាន​ដាក់​ទោស​អស់​មួយ​ជីវិត​ ដល់​អ្នក​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​គេ​ជំនុំ​ជម្រះ ​ក្នុង​រឿង​ឃាត​កម្ម​នោះ ​ដែល​បាន​បង្ហាញ​ថា តុលាការ​ បាន​ធ្វើ​កិច្ចការ​របស់​ពួក​គេ​។
លោក​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិក​ថា​​៖ «​យើង​បាន​ព្យាយាម​អស់​ពី​សមត្ថ​ភាព តាម​រយៈ​ដំណោះ​ស្រាយ​ផ្សេង​ៗ​ ជុំ​វិញ​វិធី​ ដែល​អាច​ឲ្យ​គេ​ដោះ​លែង​ពី​កណ្តាប់​ដៃ​បង្ហូរ​ឈាម របស់​ខ្មែរ​ក្រហម​ ប៉ុន្តែ​យើង​មាន​ការ​សោក​ស្តាយ​ខ្លាំង ​​ដែល​យើង​មិន​អាច​ជួយ​ពួក​គេ​បាន​។ ដូច​អ្នក​ជ្រាប​ស្រាប់​ហើយ​ ខ្មែរ​ក្រហម​ សម្លាប់​មនុស្ស​គ្រប់​ៗ​គ្នា»​។
ស្ថាន​ទូត​អូស្រ្តាលី មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ​។
លោក ជា តារា ប្រធាន​អ្នក​ចរចា​គ្រា​នោះ​ តំណាង​ឲ្យ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ បាន​បដិសេធ​មិន​ព្រម​អត្ថាធិប្បាយ​ទេ ហើយ​លោក ញឹក ប៊ុន​ឆៃ មេ​បញ្ជា​ការ​ របស់​គណ​បក្ស​ហ៊្វុន ស៊ិន​ប៉ិច ​ក៏​មិន​អាច​ទាក់​ទង​ សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ដែរ​។
ប៉ុន្តែ​លោក Carlyle Thayer សាស្ត្រាចារ្យ​ខាង​នយោបាយ នៅ​ឯ​សាកល​វិទ្យាល័យ​ New South Wales បាន​ថ្លែង​ថា លោក សង្ស័យ​ថា រដ្ឋាភិបាល​អូស្ត្រាលី នៅ​ពេល​នោះ​ មិន​មាន​ឥទ្ធិ​ពល​នយោបាយ​គ្រប់​​គ្រាន់​ ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​យោធា​របស់​លោក​ហ៊ុន សែន។
លោក Thayer បាន​ថ្លែង​បន្ត​ទៀត​ថា​៖«​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ អាច​និយាយ​បាន គឺ​ថា អូស្រ្តាលី បាន​គិត ហើយ​បាន​ច្រាន​ចោល​ បេសក​កម្ម​កម្លាំង​ពិសេស ដើម្បី​ដោះ​លែង​លោក​ David Wilson​។ អូស្ត្រាលី មិន​អាច​បង្កើន​កិច្ច​ប្រឹង​ប្រែង​ដោះ​លែង​ដោយ​ឯក​រាជ្យ​ដោយ​ខ្លួន​ឯង​ បាន​ទេ ហើយ​ដើម្បី​ព្យាយាម និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជា​មួយ​នឹង​កម្លាំង​មូល​ដ្ឋាន ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​គ្រោះ​ថ្នាក់​ពេក​ ហើយ​អាច​ធ្វើ​ឲ្យ​ខូច​កម្លាំង​របស់​ពួក​គេ​ ជា​មួយ​នឹង​ព័ត៌មាន ដែល​អាច​ធ្វើ​ឲ្យ​លេច​ធ្លាយ»​​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។