Social Icons

Monday, October 17, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជន​ជាប់​ចោទ​ជា​សមាជិក​នៃ​ចលនា​CFF​៤​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ


       
លោក ហែម ប៊ុនធឿន ស្វាមី​របស់​អ្នក​ស្រី វ៉ែន រ៉ា ប្រធាន​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​ប៉ៃលិន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥នាក់ ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​លើក​លែង​ទោស ដោយ​មហាក្សត្រ​កម្ពុជា បន្ទាប់​​ពី​​ បាន​បំពេញ​ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​ជាង​៥ឆ្នាំ​ នៃ​ទោស​១៥​ឆ្នាំ​របស់គេ​ក្រោម​បទ​ចោទ​ ភេរវកម្ម​និង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ នៃ​ចលនា​សេរី​ជាតិ​កម្ពុជា (CFF)​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព ​ពី​របង​ពន្ធនាគារ​ព្រៃ​សរ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ។
លោកហែមប៊ុនធឿនអំឡុងឆ្លងឆ្លើយជាមួយលោកសមរង្ស៊ីព្រឹកមិញ
គាត់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាន់​ក្បាល​មី​ក្រូ និយាយ​ឆ្លើយ​ឆ្លង​ជា​មួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​នៅ​ក្នុង​សន្និសីទ​កាសែត ​តាម​វីដេអូ​កាល​ពី​ព្រឹក​មិញ ។ លោក ប៊ុន​ធឿន បាន​និយាយ​ប្រាប់​លោក​សម​រង្ស៊ី​ថា គាត់​ត្រូវ​បាន​ដោះ លែង​កាល​ពី​យប់​មិញ ជា​មួយ​មនុស្ស​៣នាក់​ទៀត ​ដែល​ម្នាក់​ត្រូវ​បាន​ដោះ​លែង​មុន ។ ក្នុង​នោះ​២​នាក់​​បាន​សម្រាក​ពេទ្យ ហើយ​ម្នាក់​ទៀត​បាន​ទៅ​កាន់​លំនៅដ្ឋាន​ក្នុង​ទី​ក្រុង​ប៉ៃលិន ។

អតីត​ទណ្ឌិត​រូប​នេះ ត្រូវ​បាន​សួរ​សុខ​ទុក្ខ​និង​ស្វាគមន៍​ដោយ​លោក​​សម​រង្ស៊ី ។ អ្នក​ស្រី វ៉ែន រ៉ា បាន​ឲ្យ​ដឹង​ថា ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២២ក​ញ្ញា កន្លង​ទៅ បាន​បង្គាប់​ឲ្យ​ដោះ​លែង​ទណ្ឌិត​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ចលនា​CFF ​៥នាក់​ក្នុង​ចំណោម​៧​នាក់ ដែល​ត្រូវ​បាន​​តុលា​ការ​ខ្មែរ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៥​ ឆ្នាំ កាល​ពី​ចុង​ឆ្នាំ​២០០៥ ។ អ្នក​ស្រី​បាន​បដិសេធ​ថា ​ប្ដី​របស់​អ្នក​ស្រី​ពុំ​មាន​ពាក់ព័ន្ធ​ជា​មួយ​ចលនា​CFF​ទេ ហើយ​ឈ្មោះ​នេះ ត្រូវ​បាន​គេ​ភ្ជាប់​ជា​មួយ​អ្នក​ប្រឆាំង​ជា​លេស ដើម្បី​​បាន​លេស​ចាប់​ខ្លួន ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។