Social Icons

Wednesday, October 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គ្រូ​បង្រៀន​ជួប​ប្រជុំ​ថ្លែង​ពី​ទុក្ខ​លំបាក​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក


ដោយ មុំ សុផុន     2011-10-05

ក្រុម​គ្រូ​បង្រៀន​ប្រមាណ ៤០០​នាក់ មក​ពី​ខេត្ត​ក្រុង​ចំនួន​១៨ ជួប​ប្រជុំ​គ្នា​ក្នុង​សួន​សេរីភាព​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១១ ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក។

៥-តុលា-២០១១៖ ក្រុម​គ្រូ​បង្រៀន​ជួប​ប្រជុំ​គ្នា​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក នា​សួន​សេរីភាព រាជធានី​ភ្នំពេញ
ពួក​គាត់​បាន​ថ្លែង​ពី​ទុក្ខ​លំបាក​របស់​លោកគ្រូ អ្នកគ្រូ ដោយសារ​តែ​ប្រាក់​បៀវត្សរ៍​តិច និង​ទំនិញ​នានា​ឡើង​ថ្លៃ​ខ្ពស់។
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺ​ដើម្បី​អបអរ​ទិវា​គ្រូ​បង្រៀន​ពិភពលោក និង​រឭក​ការ​ចុះ​ហត្ថលេខា​លើ​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​យូណេស្កូ (UNESCO) ស្ដីពី​កម្រិត​ស្ថានភាព​គ្រូបង្រៀន។
លោក រ៉ុង ឈុន បន្ថែម ៖ «ការ​អបអរ​នេះ​ក៏​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ទាក់ទាញ​ពី​សាធារណជន​ជាតិ អន្តរជាតិ ក៏​ដូចជា​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុកដាក់​ជុំវិញ​តួនាទី​ដ៏​មាន​សារសំខាន់​របស់​គ្រូបង្រៀន ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ដល់​យុវជន​ជំនាន់​ក្រោយ»
នៅ​ក្នុង​ទិវា​នោះ គឺ​ក្រុម​គ្រូបង្រៀន​ទាំង​អស់​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ចំនួន ៧​ចំណុច រួម​មាន៖ ដំឡើង​តម្លៃ​ឯកតា​សន្ទស្សន៍​បៀវត្សរ៍​ឲ្យ​បាន ៣.៥០០​រៀល នៅ​ឆ្នាំ​២០១២ និង​ឡើង​ដល់ ៦.៧០០​រៀល​នៅ​ឆ្នាំ​២០១៥។ ដំឡើង​ប្រាក់​កាំ​ឲ្យ​បាន ២​ម៉ឺន​រៀល។ ដំឡើង​ប្រាក់​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​បាន​ចំនួន ២​ម៉ឺន​រៀល។ ដំឡើង​ប្រាក់​បន្ថែម​ម៉ោង​ឲ្យ​បាន​ចំនួន ១​ម៉ឺន​រៀល ដល់ ១៥.០០០​រៀល។ ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​កូន ៣​ម៉ឺន​រៀល និង​ប្រពន្ធ ៤៥.០០០​រៀល​ក្នុង​មួយ​ខែ។ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពេល​បុណ្យ​ជាតិ ១៥​ម៉ឺន​រៀល និង​បញ្ឈប់​ការ​រើស​អើង​ចំពោះ​គ្រូបង្រៀន​ដែល​ចូល​ជា​រួម​ជា​មួយ​សមាគម។
គ្រូបង្រៀន​​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​បាន​ថ្លែង​ថា ប្រាក់​បៀវត្សរ៍​តិច​នេះ គឺ​ធ្វើ​ឲ្យ​គ្រូ​បាត់​បង់​សីលធម៌ ហើយ​កម្រិត​អប់រំ​កាន់​តែ​ធ្លាក់​ចុះ ៖ «អ៊ីចឹង​សួ​ថា ប្រាក់​ខែ​ដែល​លោក​ឲ្យ​មក​ខ្ញុំ​នេះ គឺ​អង្គុយ​គិត​ទៅ​ធ្វើ​លេខ​ចែក​សាក​មើល៍? ៣២​ម៉ឺន​រៀល​ចែក​នឹង ៣០​ថ្ងៃ តើ​លោក​ឲ្យ​ខ្ញុំ​មួយ​ថ្ងៃ​ចាយ​ប៉ុន្មាន? ប្រាក់​ខែ​របស់​ពួក​ខ្ញុំ​នេះ​មិន​ស្មើ​ឆ្កែ​ប៊ែកហ្សេ ដែល​លោក​ចិញ្ចឹម​នៅ​តាម​ផ្ទះ​របស់​លោក​ផង។ បើ​ធៀប​ទៅ​នឹង​កម្មករ​រោងចក្រ​ ប្រាក់​ខែ​របស់​គ្រូបង្រៀន​ថា ស្មើ​នឹង​កម្មករ​រោងចក្រ»
ក្រោយ​ពី​ការ​ជួបជុំ​គ្នា​នោះ ក្រុម​លោកគ្រូ អ្នកគ្រូ ប្រមាណ ៤០០​នាក់ បាន​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាធរ​បាន​បាន​ហាមឃាត់​ការ​ដង្ហែ​ក្បួន​នោះ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស ១៥​នាក់​ដើម្បី​ហែ​ក្បួន។
ក្រុម​លោក​គ្រូ​អ្នក​គ្រូ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ពី​រង់ចាំ​តំណាង​ក្រសួង​មក​ទទួល​​អស់​រយៈពេល​ប្រមាណ ២​ម៉ោង ហើយ​បន្ត​ដាក់​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។