Wednesday, October 5, 2011
Print
PDF
ក្រុមគ្រូបង្រៀនរបស់លោក រ៉ុង ឈុន ហែក្បួនទាមទារឡើងប្រាក់ខែ
សមាគមគ្រូបង្រៀនរបស់លោក រ៉ុង ឈុនបានប្រមូលផ្ដុំគ្រូបង្រៀនប្រមាណ ៣០០ នាក់នៅសួនសេរីភាព ដើម្បីសាទរទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥តុលា។ ក្រុមគ្រួសារគ្រូបង្រៀនក៏បានព្យាយាមដើរហែក្បួនជាទ្រង់ទ្រាយធំ តែត្រូវអាជ្ញាធរចម្រុះក្រុងភ្នំពេញរារាំង។ ទីបំផុតទៅ លោករ៉ុងឈុនបានសម្រេចចិត្តដឹកនាំគ្រូបង្រៀន ១៥ នាក់ ដើរហែក្បួនយកញត្តិទៅដាក់នៅក្រសួងអប់រំ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីទាមទារដំឡើងប្រាក់ខែគ្រូបង្រៀនដល់ ១ លានរៀល ឬស្មើប្រមាណ ២៥០ ដុល្លារ។ការជួបជុំក្រុមគ្រូបង្រៀនរបស់លោករ៉ុងឈុន នៅព្រឹកមិញ មានការចូលរួមពីអង្គការពលកម្មអន្តរជាតិ ILO មន្ត្រីអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្រោមការឃ្លាំមើលពីអាជ្ញាធរចម្រុះនៅសួនសេរីភាព ក្នុងទីក្រុងភ្នំពេញ។ ទិវាគ្រូបង្រៀនពិភពលោកថ្ងៃ៥តុលា ក៏មានការចូលរួមពីក្រុមអ្នកតំណាងរាស្ដ្រគណបក្សសមរង្ស៊ី និងមន្ត្រីគណបក្សសិទ្ធិមនុស្សផងដែរ។
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment