Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួង​សុខាភិបាល​ព្រួយ​បារម្ភ​ពី​ជំងឺ​រាតត្បាត​ក្រោយ​ទឹកជំនន់


សុក្រ 07 តុលា 2011 10:44 AM 

មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួង​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្សេងៗ​ក្រោយ​ពី​ទឹកជំនន់​ស្រក​ចុះ​នោះ។
លោក លី សុវណ្ណ មន្រ្តី​ក្រសួង​សុខាភិបាល​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា យើង​ព្រួយ​បារម្ភ បន្ទាប់​ពី​ទឹកជំនន់​នឹង​កើត​មាន​រោគ​រាករូស​ធ្ងន់ធ្ងរ។

មន្រ្តី​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បន្ត​ថា ក្រសួង​មាន​របាយ​ការណ៍​ពី​ករណី​រាករូស​តូចៗ ប៉ុន្តែ​ពុំ​មាន​ភស្តុតាង​ពី​ការ​រីករាល​ដាល​នៅ​ឡើយ​ទេ។ ដោយ​បន្ថែម​ថា ដើម្បី​ធ្វើ​ការ​បង្ការ​ប្រឆាំង​នឹង​ការ​រីករាល​ដាល នៃ​ជំងឺ ប្រជា​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន ដោយ​រស់​នៅ​ជាមួយ​នឹង​អនាម័យ​ស្អាត។
លោក Nima Asgrai អ្នក​ជំនាញ​សុខាភិបាល​សាធារណៈ នៃ​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ហានិភ័យ នៃ​ជំងឺ​អាច​កើន​ឡើង​នៅ​កន្លែង​ដែល​បង្គន់​ខូច និង​ប្រព័ន្ធ​ទឹក​ស្អាត​ខូច។ ដោយ​លោក​បន្ត​ថា «ការ​ប្រើ​ថ្នាំ​ជាតិ​ក្លរ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ច្រើន»៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។