Social Icons

Monday, September 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុម​អ្នក​បញ្ជា​ទិញ​ជួប​ពិភាក្សា​គ្នា​ថ្ងៃនេះ អំពី​បញ្ហា​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា





តាម​សកម្មជន​វិស័យ​ការងារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​ធំៗ​ដែល​តែង​ធ្វើ​ការ​បញ្ជា​ទិញ​ក្នុង​វិស័យ​កាត់​ដេរ ដូចជា​ក្រុមហ៊ុន Nike, PUMA, និង​ Gap នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ​កម្ពុជា អំពី​បញ្ហា​នានា​ដែល​កម្មករ​កំពុង​ប្រឈម ដូច​ជា ការ​សន្លប់​របស់​កម្មករ​នាពេល​ថ្មីៗ​នេះ និង​បញ្ហា​វិវាទ​ស្តីពី​កិច្ចសន្យា​ការងារ​ជា​ដើម។
កម្មកររោងចក្រដែលដួលសន្លប់កំពុងទទួលការព្យាបាលនៅ មន្ទីរពេទ្យកន្លងមក (រូប៖PPP)
ប្រធាន​ប្រចាំ​ប្រទេស​របស់​មជ្ឈមណ្ឌល​អាមេរិក ដើម្បី​សាមគ្គី​ភាព​ការងារ​អន្តរជាតិ លោក Dave Welsh បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា សហជីព អង្គការ​ពលកម្ម​អន្តរជាតិ ក្រុមហ៊ុន​បញ្ជា​ទិញ និង​ក្រុម​សិទ្ធិ​មនុស្ស នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​ធ្ងន់​ធ្ងរ​ដូចជា បញ្ហា​សុខភាព និង​សុវត្ថិភាព​វិជ្ជាជីវៈ បញ្ហា​អាហារូបត្ថម្ភ និង​បញ្ហា​កិច្ច​សន្យា​ការងារ​ដែល​មាន​លក្ខណៈ​កេង​ប្រវ័ញ្ច។
ការ​ដួល​សន្លប់​របស់​កម្មករ​ជា​ច្រើន​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​កើត​មាន​ដដែលៗ​នៅ​តាម​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ក្នុង​ឆ្នាំ​នេះ ហើយ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស និង​បណ្តាល​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ដោយ​ក្រុមហ៊ុន​បញ្ជា​ទិញ PUMA ទៅ​លើ​រោងចក្រ​ផ្គត់​ផ្គង់​របស់​ខ្លួន​ផង​ដែរ។
ជាមួយ​គ្នា​នេះ ការ​ប្រើ​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់​ដដែលៗ ជាមួយ​កម្មករ ដែល​អនុវត្ត​ដោយ​និយោជក សូម្បី​តែ​កម្មករ​ដែល​ធ្វើ​ការ​រយៈពេល​យូរ​ជាមួយ​ក្រុមហ៊ុន​ក៏​ដោយ​នោះ ក៏​ត្រូវ​បាន​ធ្វើ​ការ​ប្រឆាំង​ផង​ដែរ​ពី​ក្រុម​សហជីព។
លោក ខេន លូ អគ្គលេខាធិការ នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ថា លោក​មិន​ស្វែង​រក​លទ្ធផល​ណាមួយ​ពី​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ទេ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។