skip to main
|
skip to sidebar
Social Icons
Pages
ទំព័រដើម
ខិត្តប័ណ្ណ
ចម្រៀង
កំណាព្យ
ឯកសារសំខាន់ៗ
ប្តឹងហ៊ុន-សែនទៅ ICC
គោលបំណង
Home
»
Unlabelled
»
ចិន និងឥណ្ឌាប៉ះទង្គិចគ្នា នៅសមុទ្រចិនភាគខាងត្បូង
Thursday, September 1, 2011
Print
PDF
ចិន និងឥណ្ឌាប៉ះទង្គិចគ្នា នៅសមុទ្រចិនភាគខាងត្បូង
នាវាចម្បាំងចិនដែលគេសង្ស័យថា បានព្រមាននាវាចម្បាំងនៅសមុទ្រចិនភាគខាងត្បួង កាលពីខែកក្កដា
©Reuters
ដោយ
ឈាង បុប្ផា
កប៉ាល់ ចម្បាំងចិនមួយគ្រឿងបានប្រទះឃើញនាវាចម្បាំងឥណ្ឌា នៅក្នុងសមុទ្រចិន ភាគខាងត្បូង។ ភ្លាមៗ ចិនបានបញ្ជាឲ្យនាវាឥណ្ឌាប្រាប់ឈ្មោះ និងបញ្ជាក់ពីមូលហេតុនៃវត្តមានរបស់ខ្លួន នៅក្នុងដែនទឹក ដែលចិនបានចាត់ទុកជាទឹកដីរបស់ខ្លួន។ ឧប្បត្តិហេតុនេះបានកើតឡើង តាំងពីចុងខែកក្កដា ប៉ុន្តែ ព័ត៌មានទើបតែបែកខ្ចរខ្ចាយ បន្ទាប់ពី កាសែតអង់គ្លេស The Financial Times បានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។
តើនាវាចម្បាំងឥណ្ឌា ទៅធ្វើអ្វី នៅក្នុងសមុទ្រចិនភាគខាងត្បូង?
ការពើបប្រទះគ្នារវាងនាវាចម្បាំងចិន និងឥណ្ឌា កើតនៅក្នុងដែនសមុទ្រអន្តរជាតិ នៅសមុទ្រចិនភាគខាងត្បូង បន្ទាប់ពីនាវាចម្បាំងឥណ្ឌា បានចាកចេញពីកំពង់ផែវៀតណាម។ នៅក្នុងកាសែតអង់គ្លេស The Financial Times រដ្ឋមន្រ្តីការបរទេសវៀតណាមទទួលស្គាល់ថា នាវាចម្បាំងរបស់ឥណ្ឌាបានចូលចតកំពង់ផែភាគខាងត្បូងវៀតណាមដើម្បីធ្វើ ទស្សនកិច្ច បីថ្ងៃ ដែលត្រូវបញ្ចប់ នៅថ្ងៃទី ២២កក្កដា។ រដ្ឋមន្រ្តីការបរទេសវៀតណាមដដែលបានបញ្ជាក់ដែរថា វៀតណាមមិនបានដឹងពីការប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌានេះទេ។
មន្រ្តីឥណ្ឌាម្នាក់ដែលបានដឹងពីឧប្បត្តិហេតុ បាននិយាយប្រាប់កាសែតអង់គ្លេស ថា គ្រប់នាវា នៅក្នុងពិភពលោកមានសេរីភាពធ្វើចរាចរ កាត់តាមផ្លូវទឹក នៅក្នុងសមុទ្រចិនភាគខាងត្បូង។ ដូច្នេះ គេមិនអាចទទួលយកបានទេ ដែលប្រទេសមួយទាមទារសិទ្ធិ ធ្វើជាម្ចាស់គ្រប់គ្រងផ្លូវទឹកអន្តរជាតិ តែម្នាក់ឯង។
នេះមិនមែនជាលើកទីមួយទេ ដែលចិន និងឥណ្ឌាប៉ះទង្គិចគ្នា នៅក្នុងដែនទឹកសមុទ្រ ក្រៅតែពីការប្រឈមមុខដាក់គ្នា ខាងព្រំដែនដីគោក។ នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការប៉ះទង្គិចគ្នានៅក្នុងទឹកសមុទ្រកើតមានពីរដង ដោយម្តង ឥណ្ឌាចាប់បានសញ្ញានាវាស៊ើបការសម្ងាត់ចិន នៅក្នុងសមុទ្រឥណ្ឌា។
បន្តិចម្តងៗ ចិន តាមរយៈការបង្ហាញចុងក្រោយ នាវាដឹកយន្តហោះចម្បាំង បានបញ្ចេញសក្តានុពលយោធាជើងទឹក និងទាមទារសមុទ្រភាគខាងត្បូងជាទឹកដីរបស់ខ្លួន។ ការពង្រីកអំណាចឥទ្ធិពលរបស់ចិនបានធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេសដែលទាមទារយកប្រជុំកោះ Spratley និងParacells មានការព្រួយបារម្ភ។ សមុទ្រចិនខាងត្បូងមិនត្រឹមតែផ្តល់ធនធានធម្មជាតិ ដូចជាប្រេង និងឧស្ម័ន ប៉ុន្តែ វាក៏ផ្តល់ជាផ្លូវគមនាគមន៍ ដែលកប៉ាល់អន្តរជាតិ ធ្វើដំណើរ ឆ្លងកាត់ចូលទៅតំបន់អាស៊ី។
ដោយពិតទៅ ការប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌា នៅក្នុងសមុទ្រចិនខាងត្បូង កើតមាននៅក្នុងអំឡុងពេលប្រមុខការបរទេសអាមេរិក ធ្វើទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌា។ កាលណោះ លោកស្រីHillary Clinton បានជម្រុញឲ្យឥណ្ឌាធ្វើសកម្មភាពច្រើនជាងមុន នៅក្នុងតំបន់។ នៅក្នុងសន្ទរកថារបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំឥណ្ឌា រដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិក និងឥណ្ឌាមានប្រយោជន៍រួមគ្នា ក្នុងការពារតំបន់ទឹក និងរក្សាសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឥណ្ឌា និងអាមេរិកត្រូវធ្វើការរួមគ្នា ដើម្បីធានាថា ចរាចរណ៍របស់នាវាជំនួញ និងនាវាចម្បាំងអាចធ្វើដំណើរដោយសេរី និងសុវត្ថិភាព។
ដូច្នេះ ឥណ្ឌាដែលជាមហាអំណាចអាស៊ីមួយដែរ និងដែលមានទុនវិនិយោគរបស់ខ្លួន លើផ្នែកថាមពលវៀតណាម ពិតជាមិនចង់បាត់បង់ប្រយោជន៍របស់ខ្លួន និងចុះចាញ់ការគំរាមកំហែងរបស់ប្រទេសចិនទេ។ គេបារម្ភថា ការប្រឈមមុខដាក់គ្នា ញយដង រវាងចិន និងឥណ្ឌា ឬចិនជាមួយប្រទេសតូចៗដទៃទៀត នៅក្នុងសមុទ្រចិនភាគខាងត្បូង នឹងអាចបង្កឲ្យមានជម្លោះទ្រង់ទ្រាយធំ ហើយសង្រ្គាមមួយអាចផ្ទុះឡើង នៅអាស៊ី នៅក្នុងពេលអនាគតដ៏ខ្លី៕
0 comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
រូបមន្តរំដោះជាតិខ្មែរ
វែបសៃថ៍ និងទំព័រហ្វេសប៊ុកសំខាន់ៗ
វែបសៃថ៍ ភាពជាមេដឹកនាំជាតិខ្មែរ
វែបសៃថ៍ រណសិរ្សរំដោះជាតិខ្មែរ
ទំព័រហ្វេសប៊ុក រណសិរ្សរំដោះជាតិខ្មែរ
ទំព័រហ្វេសប៊ុក លោក សម សេរី
ទំព័រហ្វេសប៊ុក អ្នកនាំពាក្យ
កម្រងឯកសារសំខាន់ៗ
គម្ពីរព្រះត្រ័យបិដក
អង្គរបូរី សំឡេងខ្មែរនៅបរទេស
ទស្សនាវដ្តីកម្ពុជសុរិយា
ការវិភាគរបស់ព្រះតេជព្រះគុណបណ្ឌិតហុក សាវណ្ណ
Powered by
Blogger
.
បណ្ណសារ
បណ្ណសារ
03/06 - 03/13 (3)
03/13 - 03/20 (16)
03/20 - 03/27 (26)
03/27 - 04/03 (14)
04/03 - 04/10 (10)
04/10 - 04/17 (11)
04/17 - 04/24 (21)
04/24 - 05/01 (23)
05/01 - 05/08 (9)
05/08 - 05/15 (18)
05/15 - 05/22 (15)
05/22 - 05/29 (21)
05/29 - 06/05 (22)
06/05 - 06/12 (13)
06/12 - 06/19 (15)
06/19 - 06/26 (18)
06/26 - 07/03 (15)
07/03 - 07/10 (31)
07/10 - 07/17 (27)
07/17 - 07/24 (9)
07/24 - 07/31 (5)
07/31 - 08/07 (65)
08/07 - 08/14 (51)
08/14 - 08/21 (40)
08/21 - 08/28 (37)
08/28 - 09/04 (43)
09/04 - 09/11 (40)
09/11 - 09/18 (20)
09/18 - 09/25 (16)
09/25 - 10/02 (33)
10/02 - 10/09 (36)
10/09 - 10/16 (42)
10/16 - 10/23 (9)
10/23 - 10/30 (9)
10/30 - 11/06 (16)
11/06 - 11/13 (16)
11/13 - 11/20 (22)
11/20 - 11/27 (25)
11/27 - 12/04 (17)
12/04 - 12/11 (18)
12/11 - 12/18 (10)
12/18 - 12/25 (15)
12/25 - 01/01 (11)
01/01 - 01/08 (20)
01/08 - 01/15 (15)
01/15 - 01/22 (16)
01/22 - 01/29 (16)
01/29 - 02/05 (15)
02/05 - 02/12 (14)
02/12 - 02/19 (12)
02/19 - 02/26 (9)
02/26 - 03/04 (8)
03/04 - 03/11 (10)
03/11 - 03/18 (11)
03/18 - 03/25 (3)
03/25 - 04/01 (25)
04/01 - 04/08 (16)
04/08 - 04/15 (12)
04/15 - 04/22 (5)
04/22 - 04/29 (17)
04/29 - 05/06 (19)
05/06 - 05/13 (19)
05/13 - 05/20 (15)
05/20 - 05/27 (12)
05/27 - 06/03 (11)
06/03 - 06/10 (19)
06/10 - 06/17 (11)
06/17 - 06/24 (10)
06/24 - 07/01 (15)
07/01 - 07/08 (12)
07/08 - 07/15 (9)
07/15 - 07/22 (11)
07/22 - 07/29 (15)
07/29 - 08/05 (7)
08/05 - 08/12 (8)
08/12 - 08/19 (4)
08/19 - 08/26 (34)
08/26 - 09/02 (36)
09/02 - 09/09 (42)
09/09 - 09/16 (75)
09/16 - 09/23 (67)
09/23 - 09/30 (24)
09/30 - 10/07 (12)
10/07 - 10/14 (16)
10/14 - 10/21 (5)
10/21 - 10/28 (12)
10/28 - 11/04 (36)
11/04 - 11/11 (16)
11/11 - 11/18 (17)
11/18 - 11/25 (9)
11/25 - 12/02 (18)
12/02 - 12/09 (11)
12/09 - 12/16 (13)
12/16 - 12/23 (3)
12/23 - 12/30 (10)
12/30 - 01/06 (8)
01/06 - 01/13 (7)
01/13 - 01/20 (21)
01/20 - 01/27 (14)
01/27 - 02/03 (4)
02/03 - 02/10 (3)
02/10 - 02/17 (1)
02/24 - 03/03 (7)
03/03 - 03/10 (9)
03/10 - 03/17 (18)
03/17 - 03/24 (6)
03/24 - 03/31 (17)
03/31 - 04/07 (12)
04/07 - 04/14 (11)
04/14 - 04/21 (9)
04/21 - 04/28 (4)
04/28 - 05/05 (5)
05/05 - 05/12 (4)
05/12 - 05/19 (6)
05/19 - 05/26 (17)
05/26 - 06/02 (12)
06/02 - 06/09 (17)
06/16 - 06/23 (11)
07/14 - 07/21 (1)
07/28 - 08/04 (1)
08/04 - 08/11 (3)
08/11 - 08/18 (7)
08/18 - 08/25 (9)
08/25 - 09/01 (27)
09/01 - 09/08 (20)
09/08 - 09/15 (2)
09/15 - 09/22 (6)
09/22 - 09/29 (14)
09/29 - 10/06 (8)
10/06 - 10/13 (4)
10/20 - 10/27 (1)
04/27 - 05/04 (1)
05/18 - 05/25 (37)
06/01 - 06/08 (3)
06/08 - 06/15 (2)
06/15 - 06/22 (1)
07/06 - 07/13 (8)
07/13 - 07/20 (3)
07/20 - 07/27 (2)
07/27 - 08/03 (2)
08/03 - 08/10 (2)
08/24 - 08/31 (2)
08/31 - 09/07 (2)
09/07 - 09/14 (2)
10/26 - 11/02 (8)
11/02 - 11/09 (11)
12/07 - 12/14 (3)
12/14 - 12/21 (3)
12/21 - 12/28 (2)
12/28 - 01/04 (1)
02/22 - 03/01 (1)
04/26 - 05/03 (2)
06/28 - 07/05 (3)
07/05 - 07/12 (7)
07/26 - 08/02 (8)
08/02 - 08/09 (4)
08/09 - 08/16 (15)
08/16 - 08/23 (2)
08/23 - 08/30 (1)
04/03 - 04/10 (1)
04/10 - 04/17 (1)
04/17 - 04/24 (1)
Total Pageviews
Followers
ផេក សម្លេងខ្មែរជាតិនិយម
ប្រភេទព័ត៌មាន
Knlf-English
Knlf-Khmer
khmernationalist
យួនប្លន់ដីខ្មែរ
សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
Home
Khmer News
Video
World News
Khmer Book
Khmer Poems
Sitemaps
Login Website
0 comments:
Post a Comment