skip to main
|
skip to sidebar
Social Icons
Pages
ទំព័រដើម
ខិត្តប័ណ្ណ
ចម្រៀង
កំណាព្យ
ឯកសារសំខាន់ៗ
ប្តឹងហ៊ុន-សែនទៅ ICC
គោលបំណង
Home
»
Unlabelled
»
អាមេរិកប្រើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់ចិន
Saturday, September 3, 2011
Print
PDF
អាមេរិកប្រើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់ចិន
ប្រជាជនកូរ៉េខាងត្បូងតវ៉ាប្រឆាំងការសាងសង់មូលដ្ឋានទ័ពជើងទឹកនៅលើកោះ Jeju ត្រូវប៉ូលិសចាប់នាំខ្លួន នៅថ្ងៃសុក្រទី ២ កញ្ញា ២០១១
©Reuters
ដោយ
ឈាង បុប្ផា
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រើប៉ូលិសជាងមួយពាន់ ដើម្បីចាប់បំបែកក្រុមបាតុករ ដែលក្រាញននៀល តវ៉ា តាំងពីខែមិថុនា ប្រឆាំងគម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹកនៅលើកោះ Jeju។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសតាំងពីឆ្នាំ ២០០៧ និងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០១៤ ប៉ុន្តែ គេទើបតែចាប់ផ្តើមការដ្ឋានសាងសង់ នៅខែមករាដើមឆ្នាំ នេះ មុននឹងត្រូវអាក់ខាន ដោយសារការរារាំងរបស់ក្រុមប្រជាជនតវ៉ា។
អ្នកដែលប៉ូលិសចាប់កាលពីព្រឹកថ្ងៃសុក្រ ទី ២ កញ្ញា គឺភាគច្រើនជាសកម្មជនការពារបរិស្ថាន និងប្រជាជនរស់នៅក្នុងតំបន់ដែលរដ្ឋាភិបាលត្រូវសាងសង់មូលដ្ឋានទ័ពជើងទឹក។ អ្នកតវ៉ាប្រឆាំងមានគ្នាប្រមាណតែជាងមួយរយនាក់។
បើតាមសមាគមការពារបរិស្ថាន ប្រជាជនជាង ៩០ភាគរយរបស់កោះ ប្រឆាំង មិនចង់ឲ្យរដ្ឋាភិបាលតាំងទ័ព នៅលើកោះJeju ដោយគេអះអាង វត្តមាននាវាចម្បាំងនឹងបំផ្លាញបរិស្ថាន និងប្រពៃណីរស់នៅស្ងប់ស្ងាត់របស់ពួកគេ។ ក្រៅពីអ្នកការពារបរិស្ថាន អ្នកដែលបារម្ភ ជាងគេ គឺក្រុមនេសាទ ដែលគិតថា ផលនេសាទរបស់ខ្លួននឹងត្រូវប៉ះពាល់ដោយវត្តមានទ័ពជើងទឹក។
ម្យ៉ាងវិញទៀត គួរដឹងថា ប្រជាជននៅលើកោះ Jeju មិនចង់ឲ្យមានវត្តមានទាហានលើកោះរបស់ខ្លួន ព្រោះគេមិនចង់ឃើញសង្រ្គាមដែលនឹងអាចផ្ទុះឡើង។ នៅពេល ការតាំងមូលដ្ឋានទ័ព និងការជញ្ជូនអាវុធមកដាក់លើកោះ កាន់តែច្រើន នឹង ជៀសមិនផុត បង្ក ឲ្យមានការខឹងសម្បារពីចិន។
មានមនុស្សទទួលទុក្ខសោក ប៉ុន្តែ ក៏មានក្រុមមនុស្សដែលចង់ឃើញគម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹក ចេញជារូបរាង និងចង់ឃើញការសហការរវាងកូរ៉េខាងត្បូង ជាមួយអាមេរិក។ នៅចំពោះមុខការគំរាមកំហែងមិនចេះចប់ពីកូរ៉េខាងជើង ដែលចិនកាន់ជើង ប្រជាជនកូរ៉េខាងត្បូងពិតជាចង់បានអាមេរិកធ្វើជាខ្នងបង្អែក ដើម្បីការពារសន្តិសុខជាតិ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយប្រាប់ទៅប្រជាជនថា គេត្រូវការសាងសង់មូលដ្ឋានទ័ពជើងទឹក នៅលើកោះJeju ដែលនឹង ក្លាយទៅជាចំណតនាវាចម្បាំង និងនាវាមុជទឹក កូរ៉េខាងត្បូង និងអាមេរិក ជាង ២០គ្រឿង។ នេះជាតម្រូវការចាំបាច់សម្រាប់សន្តិសុខជាតិ គឺទប់ទល់ប្រឆាំងនឹងការវាយប្រហារណាមួយពីកូរ៉េខាងជើង។ មូលហេតុនេះសំខាន់ណាស់សម្រាប់បញ្ចុះបញ្ចូលប្រជាជនកូរ៉េខាងត្បូង ភាគច្រើន ដែលនៅតែរងគ្រោះ និងខ្លាចការវាយប្រហារជាថ្មី ពីទីក្រុងព្យុងយ៉ាង។
ម្យ៉ាងទៀត កំពង់ផែដែលស្ថិតនៅក្នុងមូលដ្ឋានទ័ពជើងទឹក នឹងអាចអនុញ្ញាតឲ្យកប៉ាល់ទេសចអាមេរិកចូលចត និងជម្រុញផ្នែកសេដ្ឋកិច្ចទេសចរណ៍របស់កោះនេះ។
នយោបាយជម្រុញកំណើនទេសចរណ៍របស់រដ្ឋាភិបាលពិបាកនឹងឲ្យគេជឿបន្តិច។ ផ្ទុយទៅវិញ គេមានចំណុចសង្ស័យជាច្រើន ទៅលើគម្រោងនេះ។ ទីមួយ បើមើលពីទីតាំងភូមិសាស្រ្ត កោះ Jeju ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ទៅទៀត គឺនៅឆ្ងាយពីកូរ៉េខាងជើង ប៉ុន្តែវាស្ថិតទៅរកក្បែរប្រទេសចិនទៅវិញ។ ទីពីរ ប្រព័ន្ធប្រឆាំងគ្រាប់មីស៊្សីល អាមេរិកដែលប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងថា នឹងដាក់ប្រចាំ នៅមូលដ្ឋានទ័ពជើងទឹក នោះគឺមិនមែនប្រើដើម្បីទប់ទល់គ្រាប់មីស្ស៊ីលកូរ៉េខាងជើងទេ ព្រោះគ្រាប់មីស៊្សីលកូរ៉េខាងជើង បាញ់ក្នុងចំងាយខ្លីប៉ុណ្ណោះ។
ដូច្នេះ បើមិនមែនក្នុងយុទ្ធសាស្រ្តប្រឆាំងកូរ៉េខាងជើងទេ មូលដ្ឋានទ័ពជើងទឹកនៅលើកោះ Jejuរបស់កូរ៉េខាងត្បូងត្រូវបង្កើតឡើងដើម្បីទប់ទល់នឹងចិនទៅវិញ។
កោះJejuស្ថិតនៅមិនឆ្ងាយប៉ុន្មានពីចិន និងបែរចំមុខទៅរកទីក្រុងសៀងហៃ។ ប្រជាជនកូរ៉េខាងត្បូងដែលតវ៉ាប្រឆាំងនឹងគម្រោងសាងសង់បានបរិហារថា រដ្ឋាភិបាលកូរ៉េខាងត្បូងសុខចិត្តចំណាយលុយដល់ទៅជាង ៩រយលានដុល្លារ ដើម្បីបំពេញចិត្តអាមេរិក។ គឺនាវាចម្បាំងអាមេរិក នឹងទ័ពជើងទឹកអាមេរិក ដែលនឹងចូលទៅបោះទីតាំងនៅក្នុងមូលដ្ឋានទ័ពកូរ៉េខាងត្បូង នៅកោះ Jeju។
ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងអាមេរិក និងកូរ៉េខាងត្បូងបានបដិសេធការចោទប្រកាន់របស់សកម្មជនកូរ៉េខាងត្បូង។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា គម្រោងនេះជាគម្រោងរបស់កូរ៉េខាងត្បូងតែម្នាក់ឯង និងធ្វើឡើងដើម្បីអាចឲ្យកូរ៉េខាងត្បូងមានកម្លាំងការពារខ្លួនឯង នៅពេលអាមេរិកដែលជាសម្ព័ន្ធមិត្តដកទ័ពចេញពីកូរ៉េខាងត្បូង។
សំដីការទូតមិនឆ្លុះបញ្ចាំងពីការពិតទេ។ ជាក់ស្តែង កូរ៉េខាងត្បូងពេលនេះ កំពុងចូលរួមផ្លាស់ទីតាំងមូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើង ទីក្រុងសេអ៊ូល ឲ្យមកប្រមូលផ្តុំនៅភាគខាងត្បូងទីក្រុងវិញ គឺមកប្រមូលផ្តុំនៅជំរំទ័ព Humphreys ដែលនៅអនាគតខាងមុខ នឹងក្លាយជាមូលដ្ឋានទ័ពធំ និងសំខាន់ជាងគេរបស់អាមេរិកនៅកូរ៉េខាងត្បូង។ ទីតាំងថ្មីនេះ ជាថ្មីដូចនឹងមូលដ្ឋានយោធាលើកោះ Jeju បែរទៅរកប្រទេសចិន៕
ក្នុងបរិបទបច្ចុប្បន្ន វាច្បាស់ណាស់ថា អាមេរិកត្រូវការយកទឹកដីកូរ៉េខាងត្បូងដើម្បីធ្វើជាទីតាំងយោធាយុទ្ធសាស្រ្តទប់ទល់នឹង អំណាចចិនវិញ។ ចិនដែលពីមួយថ្ងៃ ទៅមួយថ្ងៃបញ្ចេញឥទ្ធិពលរបស់ខ្លួន និងទាមទារធ្វើជាមហាប្រទេសគ្រប់គ្រងតំបន់ទឹកសមុទ្រនៅអាស៊ីប៉ាស៊ីហ្វិក។
ប្រឈមមុខនឹងការពង្រីកអំណាចចិននេះ អាមេរិករក្សាសហការជាមួយសម្ព័ន្ធមិត្ត យោធារបស់ខ្លួន ដូចជា ជប៉ុន ឥណ្ឌា ហ្វីលីពីន។ ប្រទេសទាំងនេះសុទ្ធតែកំពុងមានជម្លោះព្រំដែន បើមិនដីគោក ក៏ជម្លោះដែនទឹក ជាមួយចិន៕
0 comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
រូបមន្តរំដោះជាតិខ្មែរ
វែបសៃថ៍ និងទំព័រហ្វេសប៊ុកសំខាន់ៗ
វែបសៃថ៍ ភាពជាមេដឹកនាំជាតិខ្មែរ
វែបសៃថ៍ រណសិរ្សរំដោះជាតិខ្មែរ
ទំព័រហ្វេសប៊ុក រណសិរ្សរំដោះជាតិខ្មែរ
ទំព័រហ្វេសប៊ុក លោក សម សេរី
ទំព័រហ្វេសប៊ុក អ្នកនាំពាក្យ
កម្រងឯកសារសំខាន់ៗ
គម្ពីរព្រះត្រ័យបិដក
អង្គរបូរី សំឡេងខ្មែរនៅបរទេស
ទស្សនាវដ្តីកម្ពុជសុរិយា
ការវិភាគរបស់ព្រះតេជព្រះគុណបណ្ឌិតហុក សាវណ្ណ
Powered by
Blogger
.
បណ្ណសារ
បណ្ណសារ
03/06 - 03/13 (3)
03/13 - 03/20 (16)
03/20 - 03/27 (26)
03/27 - 04/03 (14)
04/03 - 04/10 (10)
04/10 - 04/17 (11)
04/17 - 04/24 (21)
04/24 - 05/01 (23)
05/01 - 05/08 (9)
05/08 - 05/15 (18)
05/15 - 05/22 (15)
05/22 - 05/29 (21)
05/29 - 06/05 (22)
06/05 - 06/12 (13)
06/12 - 06/19 (15)
06/19 - 06/26 (18)
06/26 - 07/03 (15)
07/03 - 07/10 (31)
07/10 - 07/17 (27)
07/17 - 07/24 (9)
07/24 - 07/31 (5)
07/31 - 08/07 (65)
08/07 - 08/14 (51)
08/14 - 08/21 (40)
08/21 - 08/28 (37)
08/28 - 09/04 (43)
09/04 - 09/11 (40)
09/11 - 09/18 (20)
09/18 - 09/25 (16)
09/25 - 10/02 (33)
10/02 - 10/09 (36)
10/09 - 10/16 (42)
10/16 - 10/23 (9)
10/23 - 10/30 (9)
10/30 - 11/06 (16)
11/06 - 11/13 (16)
11/13 - 11/20 (22)
11/20 - 11/27 (25)
11/27 - 12/04 (17)
12/04 - 12/11 (18)
12/11 - 12/18 (10)
12/18 - 12/25 (15)
12/25 - 01/01 (11)
01/01 - 01/08 (20)
01/08 - 01/15 (15)
01/15 - 01/22 (16)
01/22 - 01/29 (16)
01/29 - 02/05 (15)
02/05 - 02/12 (14)
02/12 - 02/19 (12)
02/19 - 02/26 (9)
02/26 - 03/04 (8)
03/04 - 03/11 (10)
03/11 - 03/18 (11)
03/18 - 03/25 (3)
03/25 - 04/01 (25)
04/01 - 04/08 (16)
04/08 - 04/15 (12)
04/15 - 04/22 (5)
04/22 - 04/29 (17)
04/29 - 05/06 (19)
05/06 - 05/13 (19)
05/13 - 05/20 (15)
05/20 - 05/27 (12)
05/27 - 06/03 (11)
06/03 - 06/10 (19)
06/10 - 06/17 (11)
06/17 - 06/24 (10)
06/24 - 07/01 (15)
07/01 - 07/08 (12)
07/08 - 07/15 (9)
07/15 - 07/22 (11)
07/22 - 07/29 (15)
07/29 - 08/05 (7)
08/05 - 08/12 (8)
08/12 - 08/19 (4)
08/19 - 08/26 (34)
08/26 - 09/02 (36)
09/02 - 09/09 (42)
09/09 - 09/16 (75)
09/16 - 09/23 (67)
09/23 - 09/30 (24)
09/30 - 10/07 (12)
10/07 - 10/14 (16)
10/14 - 10/21 (5)
10/21 - 10/28 (12)
10/28 - 11/04 (36)
11/04 - 11/11 (16)
11/11 - 11/18 (17)
11/18 - 11/25 (9)
11/25 - 12/02 (18)
12/02 - 12/09 (11)
12/09 - 12/16 (13)
12/16 - 12/23 (3)
12/23 - 12/30 (10)
12/30 - 01/06 (8)
01/06 - 01/13 (7)
01/13 - 01/20 (21)
01/20 - 01/27 (14)
01/27 - 02/03 (4)
02/03 - 02/10 (3)
02/10 - 02/17 (1)
02/24 - 03/03 (7)
03/03 - 03/10 (9)
03/10 - 03/17 (18)
03/17 - 03/24 (6)
03/24 - 03/31 (17)
03/31 - 04/07 (12)
04/07 - 04/14 (11)
04/14 - 04/21 (9)
04/21 - 04/28 (4)
04/28 - 05/05 (5)
05/05 - 05/12 (4)
05/12 - 05/19 (6)
05/19 - 05/26 (17)
05/26 - 06/02 (12)
06/02 - 06/09 (17)
06/16 - 06/23 (11)
07/14 - 07/21 (1)
07/28 - 08/04 (1)
08/04 - 08/11 (3)
08/11 - 08/18 (7)
08/18 - 08/25 (9)
08/25 - 09/01 (27)
09/01 - 09/08 (20)
09/08 - 09/15 (2)
09/15 - 09/22 (6)
09/22 - 09/29 (14)
09/29 - 10/06 (8)
10/06 - 10/13 (4)
10/20 - 10/27 (1)
04/27 - 05/04 (1)
05/18 - 05/25 (37)
06/01 - 06/08 (3)
06/08 - 06/15 (2)
06/15 - 06/22 (1)
07/06 - 07/13 (8)
07/13 - 07/20 (3)
07/20 - 07/27 (2)
07/27 - 08/03 (2)
08/03 - 08/10 (2)
08/24 - 08/31 (2)
08/31 - 09/07 (2)
09/07 - 09/14 (2)
10/26 - 11/02 (8)
11/02 - 11/09 (11)
12/07 - 12/14 (3)
12/14 - 12/21 (3)
12/21 - 12/28 (2)
12/28 - 01/04 (1)
02/22 - 03/01 (1)
04/26 - 05/03 (2)
06/28 - 07/05 (3)
07/05 - 07/12 (7)
07/26 - 08/02 (8)
08/02 - 08/09 (4)
08/09 - 08/16 (15)
08/16 - 08/23 (2)
08/23 - 08/30 (1)
04/03 - 04/10 (1)
04/10 - 04/17 (1)
04/17 - 04/24 (1)
Total Pageviews
Followers
ផេក សម្លេងខ្មែរជាតិនិយម
ប្រភេទព័ត៌មាន
Knlf-English
Knlf-Khmer
khmernationalist
យួនប្លន់ដីខ្មែរ
សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
Home
Khmer News
Video
World News
Khmer Book
Khmer Poems
Sitemaps
Login Website
0 comments:
Post a Comment