លោក យន្ត ថារូ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលបន្ទាយមានជ័យបាននិយាយប្រាប់ បណ្តាញព័ត៌មានក្នុងស្រុកថា អាជ្ញាធរឃុំសង្កាត់នៅក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃនេះ បានសម្រួលដល់ជនជាតិយួនច្រើនលើសលប់មានសិទ្ធិចុះឈ្មោះបោះឆ្នោត ជាពិសេសនៅតំបន់ប៉ោយប៉ែត។ ដោយលោកបានបញ្ជាក់ថា គណបក្សសមរង្ស៊ី និងអ្នកសង្កេតការណ៍មួយចំនួនទៀតបានរកឃើញភាពមិនប្រក្រតីនេះ គឺជនជាតិយួនទាំងនោះមានកាន់អត្តសញ្ញាណប័ណ្ណខ្មែរ ដែលផ្តល់ឲ្យដោយអាជ្ញាធរឃុំសង្កាត់។
លោក សាន ស៊ានហូ ចៅសង្កាត់ប៉ោយប៉ែតបានច្រានចោលការចោទប្រកាន់នេះ ដោយថា ពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោតបាន គឺត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់តាមគោលការណ៍កំណត់របស់ គ.ជ.ប៕
122 Views 





0 comments:
Post a Comment