អង្គារ 06 កញ្ញា 2011 12:32 PM | មាសមុន្នី
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ ដែលជាអង្គការសង្គមស៊ីវិល បានចោទនាយរងកងអង្គរក្ស ហ៊ុន សែន ថា បានប្រើប្រាស់អំណាចឆក់ប្លន់យកដីប្រជាពលរដ្ឋនៅក្នុងភូមិ សាស្រ្តភូមិ៤ សង្កាត់ អូរត្រេះ ក្រុងព្រះសីហនុ ។
លោក ស្រី ម៉ម ស៊ីថា បានមានប្រសាសន៍ប្រាប់សន្និសីទកាសែត នៅព្រឹកថ្ងៃអង្គារនេះថា “លោក ណឹមម៉ង ជាឧត្ដមសេនីយ៍ទោមេបញ្ជាការរងនៃកងអង្គរក្ស ហ៊ុន សែ បានប្រើអំណាចឥទ្ធិពលរំលោភយកដី របស់អ្នកស្រី សុខ នាងហ្គិច ដែលបន្សល់ទុកពីសពស្វាមី របស់គាត់ទំហំ ៩ហិចតា ១៨អា និង៩២ សង្ទីអា ស្ថិតនៅភូមិ៤ សង្កាត់ អូរត្រេះ ក្រុង ព្រះសីហនុ ។រួមទាំងការប្រឆាំងការអនុវត្តសាលក្រម ដែលតុលាការបានកាត់ដីនេះ មកឲ្យជនរងគ្រោះ ” ។
ដោយយោងទៅលើការថ្លែងរបស់ ហ៊ុន សែន កាលពីថ្ងៃទី
២៨ ខែ មករា ឆ្នាំ ២០១០នោះ លោកស្រីបានបន្តថា ” លោក ណឹម ម៉េង បានប្រើប្រាសទាហានរដ្ឋាភិបាល ក្នុងការយាមដីនោះ ដោយ មិនឲ្យម្ចាស់កម្មសិទ្ធិ ទៅក្បែរដីនោះទេ , ដោយ មិនគិតពីច្បាប់ បើគិតទៅលើការថ្លែងរបស់សម្ដេចនាយក គឺគាត់ខុសទាំងស្រុង ។ ខ្ញុំចង់ឲ្យមានការគោរពច្បាប់ ជាជាងការប្រើសាច់ដុំដោះស្រាយបញ្ហា ” ៕




0 comments:
Post a Comment