Social Icons

Saturday, July 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បក្ស សម រង្ស៊ី អំពាវ​នាវ​ឲ្យ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ដាក់​សម្ពាធ​លើ​ទំនិញ​​នាំ​ចេញ​ពី​ក្រុម​ហ៊ុន​ទុច្ចរិត​នៅ​កម្ពុជា


 
AddInto  AddInto
វា​ជា​សម្លេង រន្ថើន​តៗ​គ្នា របស់​ក្រុមម​ន្រ្តី​នៅ​ក្នុង​ប្រទេស​នៃ​សហគមន៏ ស្ដី​ពី​ផែន​ការ​ដាក់​សម្ពាធ​លើ​ទំ​និញ​ នាំ​​ចូល​​​ពី​​ក្រុម​ហ៊ុន​ដែល​រក​ស៊ី​មិន​សុច្ចរិត​ នៅ​​កម្ពុជា​មក​ក្នុង​ទី​ផ្សារ​អឺរ៉ុប​។ក្រុម​ហ៊ុន​រក​ស៊ី​មិន​សុច្ចរិត​​ ដែល​បាន​សំ​ដៅ​ជា​ដំ​បូង​ទៅ​រក​ក្រុម​ហ៊ុន ស្ករស​ដែល​គ្រប់​គ្រង​ដោយ ព្រឹទ្ធ​សមាជិក បក្ស​ប្រជាជន ​ឈ្មោះ​លី យ៉ុង​ផាត់។
លោកស្រី មូ សុខហួរ តំណាងរាស្រ្ដ បក្សសមរង្ស៊ី
លោក​ ស្រី ​មូ សុខ​ហួរ អ្នក​តំណាង​រាស្រ្ដ​របស់​គណបក្ស​សម​រង្ស៊ី​ដែល​បាន​ចំណាយ​ពេល​២​ថ្ងៃ​កាល​ពី ​ថ្ងៃ​ទី​៤-៥កក្កដា​ទៅ​កាន់​ប្រ​ទេស​ហ្វាំង​ឡង់ ដែល​ជា​ប្រ​ទេស​មួយ ក្នុង​សហគមន៍​អឺរ៉ុប ​បាន​​ថ្លែង​ថា​នៅ​​ពេល​នោះ​លោក​ស្រី បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​សំខាន់ៗ របស់​រដ្ឋាភិបាល​ហ្វាំង​ឡង់​ ហើយ​ពួក​គេ សន្យា​ថា​នឹង​យក​បញ្ហា​ របស់​ក្រុមហ៊ុន​​ស្ករស ដែល​ដី​ដាំ​អំពៅ​ រាប់​ពាន់​ហិក​តា របស់​ក្រុមហ៊ុន​នេះ​​បាន​មក​ពី​ការ​រឹប​អូស​យក​ដីធ្លី​ របស់​ប្រជា​ពលរដ្ឋ ទៅ​ពិ​ភាក្សា​ក្នុង​ក្រប​ខណ្ឌ​រដ្ឋាភិបាល។
លោក ស្រី បាន​ថ្លែង​ប្រាប់ ក្រុម​អ្នក​កាសែត កាល​ពី​ម្សិល​មិញ​ថា លោក​ស្រី​បាន​ជួប​ ជា​មួយ​លោក​ហា​​​ណា​ហ្សេ​អ័រ(Hanna Gehor)ទី​​ប្រឹក្សា ប្រធានា​ធិបតី​ ប្រទេស​ហ្វាំង​ឡង់ ,លោក​ស្រី​ ហៃឌី ហូតាឡា(Heidi Hotala)រដ្ឋ​មន្រ្ដី​អភិវឌ្ឈន៏ អន្តរជាតិ និង លោក​អ៊ែរគី  ថូ​ម្យូ​ហ្សា​(Erkki Tuomioja)​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេ​ស ហើយ លោក​ស្រី​បាន​លើក​ឡើង​ពី​បញ្ហា​ស្ករស​លោក​លី យ៉ុង​ផាត់​ ហើយ​ក្រុម​ម​ន្រ្ដី​ទាំង​នោះ​ បាន​សន្យា​ថា នឹង​យក​បញ្ហានេះ ទៅ​ពិ​ភាក្សា។
កាល​ពី​ខែ​កន្លង​ទៅ​ ក្នុង​​ដំណើ​​មក​បំពេញ​ទស្សនៈ​កិច្ច នៅ កម្ពុជា​លោក​ស្រី សេ​ស៊ី​ល្យា វីស្រ្តូម​(Cecilia Wistrom)សមាជិក​សភា​មួយ​រូប របស់​សហគមន៏​អឺរ៉ុប ដែល​ជា​ម្ចាស់​ជំនួយ​ធំ​របស់​កម្ពុជា ​បាន​​ធ្វើ​ដំណើរ ទៅ​កាន់​ភូមិ​ជី.ខ ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត កោះកុង និង ឃុំ​អម​លាំង ក្នុង ស្រុក​ថ្ពង ខេត្ត កំ​​ពុង​ស្ពឺ ទី​ដែល​ដី​ស្រែ​ចំការ របស់​អ្នក​ភូមិ​រាប់​ពាន់​ហិកតា ត្រូវ​បាន​រឹប​អូស​ច្បាម​យក ដោយ​ក្រុម​ហ៊ុន​​ស្ករ​ស របស់​ឧកញ៉ា​លី យ៉ុងផាត់។លោក​ស្រី បាន​កត់​សម្គាល់​ថា​វា​ជា​ទិដ្ឋភាព ដ៏​ខ្លោច​ផ្សារ បង្ក​ឡើង​​ ដោយ​ក្រុម​ហ៊ុន​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ ,ហើយ​ថា​នឹ​ង​អំពាវ​នាវ​ឲ្យ​សភា​អឺរ៉ុប ប្រាប់​ទៅ​ប្រទេ​សរបស់​ពួក​គេ​ឲ្យ​ដាក់​សម្ពាធ​ខ្លាំង​ក្លា​ទៅ​លើ​លទ្ធផល​ ស្ករស​ពី​ក្រុមហ៊ុន​ដែល​ពុំ​មាន​ភាព​សុច្ចរិត​នេះ។
នៅ​ក្នុង​សេច​ក្ដីថ្លែងការណ៏​មួយ​របស់​សា​ខា​គណបក្ស​សម​រង្ស៊ី ប្រចាំ​ប្រទេស​ហ្វាំង​ឡង់​កាល​ពី​ម្សិល​មិញ បាន​​ហៅ​​ស្ករ​ស​​របស់ លី យ៉ុង​​ផាត់ ថា​”ស្ករ​ឈាម”។ពោល​គឺ​ស្ករ​ដែល​បាន​មក ពី​ផ្ទៃ​ដី​ដែល​ជា​ឈាម​និង​ទឹក​ភ្នែក របស់​ពលរដ្ឋ​ខ្មែរ​។ដោយ​បាន​លើក​ឡើង ថា”ស្ករ​ឈាម​ ​​ដែល​នាំ​ចេញ​មក​លក់ លើ​ទី​ផ្សារ​អឺ​រ៉ុប​បាន​មក​ពី​ការ​ចាប់​ដី​ ជន​រង​គ្រោះ​ដោយ​ប្រើ​អំពើ​ហិង្សា”៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។