ថៃ្ងទី ២១ មេសា ឆ្នាំ២០១១
ដោយ មិត្រប្រជាប្រិយ
ព័ត៌មានថ្មីៗ ABC 22 April 2011
ទាហានពីប្រទេសកម្ពុជា និងថៃ បានផ្ទុះអាវុធម្ដងទៀតនៅព្រឹកថ្ងៃសុក្រនេះ នៅឯព្រំដែនក្នុង
ខេត្ដឧត្ដរមានជ័យ។ បើតាមប្រភពព័ត៌មានពីខាងក្រុមទាហានបានឲ្យដឹងថា ព្រឹត្ដិការណ៍បាញ់
ប្រហារនេះ ស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រភាគខាងលិចនៃប្រាសាទព្រះវិហារ។
ការផ្ទុះអាវុធនេះ បានកើតឡើងនៅម៉ោង៦.១៥នាទីព្រឹក នៅតំបន់ប្រាសាទតាក្របី ហើយ
ក្រោយមកបានរាលដល់ប្រាសាទតាមាន់។ ប្រភពព័ត៌មានទាហានបានឲ្យដឹងថា ការបាញ់
គ្នានេះបានតទៅវិញទៅមករហូតដល់ម៉ោង ៧.២២ ព្រឹក។
ទីភ្នាក់ងារព័ត៌មាន Kyodo បានឲ្យដឹងថា មកទល់ពេលនេះមិនមានរបាយការណ៍អំពីគ្រោះ
ថ្នាក់របួសអ្វីនៅឡើយទេ។ លោក ផៃ ស៊ីផាន មន្រ្ដីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីបាន
បញ្ជាក់ថា ការផ្ទុះអាវុធនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ។
មកទល់ពេលនេះ គេមិនទាន់ដឹងមូលហេតុនៃការផ្ទុះអាវុធនៅព្រឹកមិញនេះនៅឡើយទេ។
Radio Australia នឹងបន្ដតាមដានរឿងនេះ និងនាំមកជូននូវរបាយការណ៍ថ្មីៗ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)
Thursday, April 21, 2011
Print
PDF
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment